(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានបញ្ចេញវីដេអូមួយស្ដីពីការវាយប្រហារដោយកាំភ្លើងធំ លើទីបញ្ជាការយោធាអ៊ុយក្រែន នៅក្នុងតំបន់នីកូឡេវ (Nikolaev) នៃភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។
បើតាមសារព័ត៌មាន RT ការវាយប្រហារដោយកំាភ្លើងធំខាងលើធ្វើឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់នៃការកំណត់គោលដៅជាក់លាក់ តែមិនបានបញ្ជាក់ អ្វីបន្ថែមអ្វីនោះទេ។
រុស្ស៉ីបច្ចុប្បន្នកំពុងផ្ដោតលើការវាយលុកលើតំបន់ដូណេត បន្ទាប់ពីវាយកាន់កាប់បានតំបន់លូហាន កាលពីថ្ងៃសប្ដាហ៍មុន។ លូហាន និងដូណេតរួមបញ្ចូល គ្នាត្រូវបានគេហៅថាតំបន់ដុនបាស់ ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន៕