(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៩១៨ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
ទោះជាយ៉ាងក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។
គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៥២,១៤០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៧៤១,១១០នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៩នាក់៕