(ប៉េកាំង)៖ ករណីបាញ់ប្រហារនៅលើស្ពាន Lugou នៅឆ្នាំ១៩៣៧ ត្រូវបានកកជាការចងចាំសមូហភាពជានិច្ច របស់ប្រជាជាតិមួយ។ ក្នុងឱកាសខួប៨៥ឆ្នាំនៃ «ហេតុការណ៍៧ កក្កដា» នាំឱ្យយើងរំលឹកឡើងវិញនូវ ពាក្យសម្តីរបស់លោក Xi Jinping ប្រធានរដ្ឋចិនអំពី «សង្គ្រាមនិងសន្តិភាព»។
ប្រជាជនដែលបានពលីដ៏អស្ចារ្យនឹងគាំពាប្រវត្តិសាស្ត្រ ដែលបានសរសេរដោយឈាមស្រស់ និងជីវិតដោយមិនងារេក។ ប្រសិនបើមនុស្សណាចង់បដិសេធ មួលបង្កាច់លើប្រវត្តិសាស្ត្រឈ្លានពាន ប្រជាជនចិននិងប្រជាជននៃប្រទេសដទៃ មិនយល់ស្របជាដាច់ខាត! សុន្ទរកថារបស់លោក Xi Jinping ក្នុងពិធីរំលឹកខួប៧៧ឆ្នាំ នៃការបំផុសសង្គ្រាមរបស់ប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤។
ដាច់ខាតមិនធ្វើឱ្យសោកនាដកម្មនៃប្រវត្តិសាស្ត្រកើតឡើងម្តងទៀត នេះជាការរំលឹកឡើងវិញដ៏ល្អបំផុត សម្រាប់វិញ្ញាណក្ខន្ធវីរជនពលីជីវិត ដើម្បីគាំពាសេរីភាព សច្ចភាពនិងសន្តិភាព និងមនុស្សគ្មានទីទ័លទោស ដែលត្រូវបានកាប់សម្លាប់។ សុន្ទរកថារបស់លោក Xi Jinping ក្នុងមហាមីទីញរំលឹកខួបឆ្នាំទី៧០ នៃថ្ងៃជ័យជំនះក្នុងសង្គ្រាមរបស់ប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសលើពិភពលោក កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥។
ការបដិសេធប្រវត្តិសាស្ត្រឈ្លានពាន ជាការចំអកចំពោះប្រវត្តិសាស្រ្ត ជាការប្រមាថដល់សតិសម្បជញ្ញៈរបស់មនុស្ស ហើយមុខជានឹងបាត់បង់ទំនុកចិត្តរបស់ប្រជាជនពិភពលោក ជាមិនខាន។ សុន្ទរកថារបស់លោក Xi Jinping ក្នុងពិធីបដិសណ្ឋារកិច្ចរំលឹកខួបឆ្នាំទី៧០ នៃថ្ងៃជ័យជំនះក្នុងសង្គ្រាមរបស់ប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសលើពិភពលោក កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥។
សង្គ្រាមប្រៀបដូចជាកញ្ចក់មួយផ្ទាំងដែលអាចធ្វើឱ្យមនុស្សយល់កាន់តែច្បាស់អំពីគុណតម្លៃនៃសន្តិភាព។ សុន្ទរកថារបស់លោក Xi Jinping ក្នុងមហាមីទីញរំលឹកខួបឆ្នាំទី៧០នៃថ្ងៃជ័យជំនះក្នុងសង្គ្រាមរបស់ប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសលើពិភពលោក កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥។
បំភ្លេចប្រវត្តិសាស្ត្រមានន័យថាក្បត់។ សុន្ទរកថារបស់លោក Xi Jinping ក្នុងពិធីបដិសណ្ឋារកិច្ចរំលឹកខួបឆ្នាំទី៧០ នៃថ្ងៃជ័យជំនះក្នុងសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសលើពិភពលោក កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥។
ទង្វើទាំងអស់ដែលបញ្ច្រាសសខ្មៅ គ្រាន់តែជាការកុហកអ្នកដទៃ បញ្ឆោតខ្លួនឯងនៅទីបញ្ចប់។ សុន្ទរកថារបស់លោក Xi Jinping ក្នុងពិធីបដិសណ្ឋារកិច្ចរំលឹកខួបឆ្នាំទី៧០នៃថ្ងៃជ័យជំនះ ក្នុងសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសលើពិភពលោកកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤៕
វិទ្យុមិត្តភាពកម្ពុជាចិន