(ប៉េកាំង)៖ កាលពីថ្ងៃទី៦ ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា រំពឹងទុកថា ភាគីឥណ្ឌាអាចបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលយុត្តិធម៌និងគ្មានភាពរើសអើង សម្រាប់សហគ្រាសចិននៅឥណ្ឌា។

តាមការផ្សាយដំណឹងឱ្យដឹងថា អាជ្ញាធរនីតិប្រតិបត្តិឥណ្ឌាស្រាប់តែចុះពិនិត្យអង្កេត ទីតាំងផលិតកម្មនិងអាជីវកម្មជាច្រើន របស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃម៉ាក Vivo របស់ចិននិងសហគ្រាសពាក់ព័ន្ធ។ លោក Zhao Lijian បានថ្លែងអំពីករណីនេះថា ភាគីចិនកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ ភាគីចិនបានគូសបញ្ជាក់ជាច្រើនលើកថា ភាគីចិនតម្រូវឱ្យសហគ្រាសចិន ត្រូវប្រកបអាជីវកម្មដោយស្របច្បាប់នៅបរទេស ព្រមពេលជាមួយគ្នានេះ ក៏គាំទ្រសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន របស់សហគ្រាសចិនយ៉ាងមុតមាំផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន