(ប៉េកាំង)៖ នៅថ្ងៃទី៥ ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា៖ នាពេលថ្មីៗកន្លងទៅនេះ អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវពីសហគ្រាសអាមេរិក បាននិពន្ធអត្ថបទដោយអះអាងថា គោលនយោបាយ «ប្រទេសចិនតែមួយ» គឺជាពាក្យភូតកុហក ចំណែកឯតំបន់តៃវ៉ាន់មិនមែនជាផ្នែកមួយ នៃដែនដីរបស់ប្រទេសចិននោះទេ។ សូមសួរថា តើភាគីចិនមានការអធិប្បាយយ៉ាងដូចម្តេចចំពោះបញ្ហានេះ?
លោក Zhao Lijian បានលើកឡើងថា «ខ្លឹមសារនៃអត្ថបទនេះគឺ ផ្ទុយពីចំណេះដឹងទូទៅខាងប្រវត្តិសាស្ត្រ និងខាងផ្លូវច្បាប់យ៉ាងច្បាស់ក្រឡែត ក្នុងចេតនានិយាយប្រែសជាខ្មៅ និងបំភ្លៃការពិតទាំងស្រុង គ្មានអ្វីក្រៅពីការប៉ុនប៉ងរួមដៃគ្នា ជាមួយកម្លាំងប្រឆាំងប្រទេសចិនដើម្បី «ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន» ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស និងឃោសនាបំប៉ោងពីការដែលកម្លាំង ចង់ឱ្យតៃវ៉ាន់ឯករាជ្យ «ពឹងផ្អែកសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យ»។
លោក Zhao Lijian បានសង្កត់ធ្ងន់ថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ តាំងពីបុរាណកាលមក តៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីប្រទេសចិន ដែលមិនអាចពុះបំបែកបាន។ ដោយឡែកឯកសារច្បាប់អន្តរជាតិមួយចំនួន ក្នុងនោះបូករួមទាំង «សេចក្តីប្រកាស Cairo» និង «សេចក្តីប្រកាស Potsdam» បានបញ្ជាក់យ៉ាងច្បាស់នូវអធិបតេយ្យភាពរបស់ចិន ចំពោះតំបន់តៃវ៉ាន់។ ប្រទេសចិនមិនអនុញ្ញាតឱ្យកែប្រែប្រវតិ្តសាស្ត្រ តាមតែទំនើងចិត្តជាដាច់ខាត ហើយការពិតក៏មិនអាចអនុញ្ញាត ឱ្យបដិសេធជាដាច់ខាត។
រាល់ការប៉ុនប៉ងរបស់បុគ្គលណាឬកម្លាំងណា ដែលចង់បំពានគោលការណ៍ប្រទេសចិនមួយ ដែលត្រូវទទួលស្គាល់ជាសកល ពីសំណាក់សហគមន៍អន្តរជាតិ សុទ្ធតែជាទង្វើឥតប្រយោជន៍នោះឡើយ ការប្តេជ្ញាចិត្តដែលប្រទេសចិនគាំពារអធិប្បតេយ្យភាព និងបូរាណភាពទឹកដីរបស់ខ្លួន មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅមកជ្រៀតជ្រែកជាដាច់ខាត៕
វិទ្យុមិត្តភាពកម្ពុជាចិន