(ប៉េកាំង)៖ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ជាថ្ងៃអបអរសាទរខួបទី២៥ឆ្នាំ ដែលហុងកុងវិលត្រឡប់ចូលប្រទេសចិនវិញ និងថ្ងៃធ្វើពិធីចូលកាន់មុខតំណែងរបស់អភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុងអាណត្តិទី៦។
ក្នុងពិធីលោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញពីការសួរសុខទុក្ខ ការជូនពរនិងការថ្លែងអំណរគុណ លោកបានគូសបញ្ជាក់ថា កម្មវត្ថុមូលដ្ឋាន នៃ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» គឺគាំពាប្រជាធិបតេយ្យ សន្តិសុខ ផលប្រយោជន៍អភិវឌ្ឍន៍របស់ជាតិ ក្រោមបរិវេណនេះ ហុងកុងនិងម៉ាកាវមានសិទ្ធិស្វ័យភាពកម្រិតខ្ពស់។ ៥ឆ្នាំខាងមុខនេះជាអំឡុងពេលគន្លឹះ សម្រាប់ហុងកុងបើកអនាគតថ្មី និងលោតហោះហើរកាន់តែខ្ពស់។ តើគួរប្រកាន់ខ្ជាប់កាលានុវត្តភាពនេះតាមរបៀបណា?
តាំងពីត្រឡប់ចូលមាតុប្រទេសវិញ ហុងកុងជាតំបន់រដ្ឋបាលពិសេសមួយរបស់ចិន ដែលក្រោមការគ្រប់គ្រងផ្ទាល់ដោយ រដ្ឋាភិបាលមជ្ឈិមចិន ដែលស្ថិតក្នុងប្រព័ន្ធអភិបាលកិច្ចជាតិចិន។ ក្នុងសន្ទរកថាថ្ងៃទី១កក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថាចាំបាច់ត្រូវអនុវត្ត «អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង»។ នៅលើលោកគ្មានប្រជាជនប្រទេសណាមួយ ឬតំបន់ណាមួយអនុញ្ញាតឱ្យកម្លាំងឬជន ដែលមិនស្នេហាជាតិ រហូតដល់ក្បត់ជាតិចូលកាន់អំណាចឡើយ។
ការអភិវឌ្ឍជាមូលដ្ឋានគ្រឹះនៃហុងកុង និងកូនសោមាសសម្រាប់ដោះស្រាយ បញ្ហាគ្រប់មុខនៅហុងកុងផងដែរ។ ក្នុងកំឡុងពេលនៅហុងកុងលើកនេះ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅសួនវិទ្យាសាស្ត្រហុងកុងជាពិសេស ដើម្បីបង្ហាញពីការគាំទ្រដ៏ច្បាស់ខ្លាំងចំពោះការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវទ្យា។ រួមចំណែកក្នុងស្ថានភាពចិន ហុងកុងមុខជានឹងបន្តសរសេរ រឿងរ៉ាវអភិវឌ្ឍថ្មីនិងភាពរុងរឿងថ្មី៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន