ប្រទេសសឹង្ហបុរីរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន ៧,១៨៥ នាក់ និងស្លាប់ ១ នាក់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ
02-07-2022 20:48
(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៧,១៨៥នាក់ នៅថ្ងៃសៅរ៍នេះដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៤៦១,១០៧នាក់។
ក្នុងចំណោមករណីថ្មីនេះ ៦.៩០៦ ជាករណីឆ្លងក្នុងស្រុកនិង ២៨១ ករណីជាករណីនាំចូល។
ដោយឡែកក៏មានករណីស្លាប់ ១នាក់ ដោយសារតែជំងឺកូវីដ ១៩ នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប មានចំនួន ១,៤១៦នាក់៕