(ប៉េកាំង)៖ ថ្ងៃទី១ ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា៖
ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែកក្កដា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រទេស G20 នៅប្រទេសឥណ្ឌូនេស៊ីតាមការអញ្ជើញ និងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ក្នុងនោះ លោកនឹងធ្វើជាអធិបតីនៃកិច្ចប្រជុំលើកទី២នៃយន្តការកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាន់ខ្ពស់រវាងចិននិងឥណ្ឌូនេស៊ី និងធ្វើជាអធិបតីនៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម និងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា នៅទីក្រុង Nanning ភូមិភាគស្វយ័ត Guangxi ប្រទេសចិន៕