(ប៉េកាំង)៖ ថ្ងៃទី១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានលើកឡើងថា «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ត្រូវបានត្រួតពិនិត្យម្តងហើយម្តងទៀត សមស្របទៅតាមផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជាតិ និងផលប្រយោជន៍ជាក់ស្តែងរបស់ហុងកុងនិងម៉ាកាវ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិនចំនួន ១,៤០០លាននាក់ ទទួលបានការគាំទ្រជាឯកភាព ពីប្រជាពលរដ្ឋហុងកុងនិងម៉ាកាវ ព្រមទាំងទទួលបានការយល់ស្របជាទូទៅ ពីសហគមន៍អន្តរជាតិ។ ប្រព័ន្ធដ៏ល្អប្រសើរបែបនេះ គ្មានមូលហេតុណាត្រូវកែប្រែទេ ចាំបាច់ប្រកាន់ខ្ជាប់ក្នុងរយៈពេលយូរអង្វែង។

ថ្ងៃដដែល លោក Xi Jinping បានអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួប២៥ឆ្នាំ នៃការត្រឡប់ចូលប្រទេសចិនវិញរបស់ហុងកុង និងពិធីកាន់មុខតំណែងនៃរដ្ឋបាលអាណត្តិទី៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បន្តទៀតថា កម្មវត្ថុមូលដ្ឋាននៃ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» គឺគាំពាប្រជាធិបតេយ្យ សន្តិសុខ ផលប្រយោជន៍អភិវឌ្ឍន៍របស់ជាតិ បន្តរក្សាស្ថិរភាពនិងវិបុលភាព ក្នុងរយៈពេលយូរអង្វែងរបស់ហុងកុងនិងម៉ាកាវ។ អ្វីដែលរដ្ឋាភិបាលមជ្ឈិមចិន បានធ្វើសុទ្ធតែដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ហុងកុងនិងម៉ាកាវ ដើម្បីផលប្រយោជន៍ របស់ជនរួមជាតិហុងកុងនិងម៉ាកាវ៕

វិទ្យុមិត្តភាពកម្ពុជាចិន