(ប៉េកាំង)៖ កាលពីថ្ងៃទី២៩ ខែមិថុនា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបសំណួរពាក់ព័ន្ធនៅក្នុង សន្និសីទសារព័ត៌ជាប្រចាំ ដោយសង្កត់ធ្ងន់ថា ប្រទេស G7 គួរតែបញ្ឈប់ការវាយប្រហារ និងលាបពណ៌ចំពោះប្រទេសចិន និងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ទោះតាមទម្រង់ណាក្តី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែមិថុនា កិច្ចប្រជុំកំពូលប្រទេស G7 លើកទី៤៨ បានចេញសេចក្តីថ្លែងការណ៍ ដែលបានលើកឡើងពីប្រទេសចិនដល់ទៅ ១៤ដង ដោយនិយាយឆ្ការដៃឆ្ការជើងអំពីតំបន់ហុងកុង ភូមិភាគស្វយ័តស៊ីនជាំង សិទ្ធិមនុស្ស សមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ព្រមនិងសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
ជុំវិញបញ្ហានេះ លោក Zhao Lijian បានថ្លែងថា ប្រទេសG7 មិនអើពើនឹងគោលជំហរដ៏ម៉ឺងម៉ាត់ និងការប្រឆាំងយ៉ាងដាច់ខាតរបស់ចិន បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនជាថ្មីម្តងទៀត ព្រមនិងវាយប្រហារនិងលាបពណ៌មកលើប្រទេសចិន ដើម្បីញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា។ វាបានបង្ហាញយ៉ាងពេញលេញថា ប្រទេសG7 គ្មានបំណងធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋានសមភាព និងគោរពគ្នានោះទេ បែរជាប្រកាន់ខ្ជាប់នូវគំនិតសង្គ្រាមត្រជាក់ ប្រកាន់ខ្ជាប់នូវភាពលំអៀងខាងមនោគមវិជ្ជា និងអនុវត្តនយោបាយជាក្រុមដោយឈរលើផលប្រយោជន៍នៃក្រុមរង្វង់តូច៕
វិទ្យុមិត្តភាពកម្ពុជាចិន