(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ លោក ពូទីន ព្រមានសងសឹក បើណាតូ ដាក់ពង្រាយកងទ័ព និងសព្វាវុធលើទឹកដីហ្វាំងឡង់ និងស៊ុយអែត
២៖ មេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន យល់ព្រមធ្វើកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ ជុំវិញការគំរាមកំហែងពីកូរ៉េខាងជើង
៣៖ អង់គ្លេស នឹងផ្តល់ជំនួយយោធាជាង ១.២ពាន់លានដុល្លារបន្ថែមទៀត ដល់អ៊ុយក្រែន
៤៖ ឈ្វេងយល់ប្រវត្តិរបស់លោក Ferdinand Marcos Jr, ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន
៥៖ ប្រធានាធិបតីកូរ៉េខាងត្បូង ព្រមានអំពីការគំរាមកំហែងចំពោះ «គុណតម្លៃសកល» កំលុងកិច្ចប្រជុំកំពូលណាតូ
៦៖ អ៉ីស្រាអែលបោះឆ្នោតរំលាយសភា ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតសកល ជាថ្មីម្តងទៀត នៅខែវិច្ឆិកាខាងមុខ