(ប៉េកាំង)៖ នៅថ្ងៃទី ២៨ ខែមិថុនា លោក Xi Jinping មេដឹកនាំកំពូលរបស់ប្រទេសចិនដែលកំពុងចុះត្រួតពិនិត្យការងារនៅក្រុង Wuhan បានដើរចូលក្នុងសហគមន៍មួយ ដើម្បីយល់ដឹងអំពីការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 និងអភិបាលកិច្ចសហគមន៍ បន្ទាប់ពីការរីករាលដាលនៃជំងឺ COVID-19។

លោក Xi Jinping បានថ្លែងថា ការអនុវត្តយុទ្ធសាស្ត្រ «ហ្សេរ៉ូកូវីដ» របស់ប្រទេសចិន គឺកំណត់តាមកម្មវត្ថុរបស់បក្សកុម្មុយនីស្តចិន ដែលកាន់អំណាចដើម្បីប្រជាជន និងសភាពការណ៍ជាតិរបស់ប្រទេសចិន បានកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជាបន្តបន្ទាប់ទៅ តាមកាលៈទេសៈ ដែលបានការពារសុវត្ថិភាពអាយុជីវិត និងសុខភាពខ្លួនប្រាណរបស់ប្រជាជន ក្នុងកម្រិតអតិបរមា។ និយាយជាទូទៅ វិធានការបង្ការនិងគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសចិនគឺសន្សំសំចៃថវិកាបំផុត និងមានប្រសិទ្ធភាពបំផុត ។

លោកបានគូសបញ្ជាក់ថា ប្រទេសចិនមានជំនឿចិត្តក្នុងការសម្រុះសម្រួលការងារបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 ជាមួយនិងការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច ហើយខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច ឈានដល់កម្រិតល្អប្រសើរនៅក្នុងឆ្នាំនេះ។

សហគមន៍លំនៅដ្ឋានដែលលោក Xi Jinping បានទៅគឺស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Donghu នៃក្រុង Wuhan ហើយត្រូវបានគេហៅថា សហគមន៍លំនៅដ្ឋាន Zhiyuan ដែលមានប្រជាពលរដ្ឋសរុបជាង ៨,០០០នាក់។ បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក្រុង Wuhan ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 សហគមន៍នេះបានបង្កើតប្រព័ន្ធសន្តិសុខ ដែលមានស្ថិរភាពដែលរួមបញ្ចូលគ្នា នូវការវិលត្រឡប់ទៅកាន់ការងារនិងការបង្ការ និងការគ្រប់គ្រងជំងឺCOVID-19 ព្រមទាំងជំរុញយ៉ាងសណ្តាប់ធ្នាប់ជីវភាពរស់នៅ និងការងាររបស់ប្រជាជន ឱ្យត្រឡប់ទៅភាពប្រក្រតីវិញ។

បន្ទាប់ពីបានស្តាប់យល់ពីការណែនាំរបស់ខេត្ត Hubei ស្តីពីការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 និងស្ថានការន៍អភិបាលកិច្ចនៅសហគមន៍បន្ទាប់ពី ជំងឺ COVID-19 លោក Xi Jinping បានគូសបញ្ជាក់ថា ចាប់តាំងពី ក្រុង Wuhan បានយកជ័យជំនះក្នុងសង្រ្គាមបង្ការនិងគ្រប់គ្រងជំងឺ COVID-19 នៅឆ្នាំ ២០២០ មក ក្រុង Wuhan បានជួបប្រទះនឹងការរីករាលដាល នៃជំងឺ COVID-19 ជាច្រើនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប៉ុន្តែត្រូវបានបង្ការនិងគ្រប់គ្រងយ៉ាងឆាប់រហ័សបាន គ្មានកើតមានការស្ទុះងើបឡើងវិញធំណាមួយបានកើតឡើងទេ។ ក្រុង Wuhan បានធ្វើការងារដ៏ល្អក្នុងការធ្វើឱ្យមានប្រក្រតីភាព នៃការបង្ការនិងគ្រប់គ្រងជំងឺ COVID-19 បទពិសោធន៍គួរឱ្យមានតម្លៃ។

ការអនុវត្តបានបង្ហាញឱ្យដឹងថា គោលការណ៍ណែនាំ និងគោលនយោបាយ នៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 របស់ប្រទេសចិនគឺត្រឹមត្រូវនិងមានប្រសិទ្ធភាព ហើយត្រូវតែប្រកាន់ខ្ជាប់ដោយឥតងាករេ។

នៅក្នុងទីធ្លាតូចនៃសហគមន៍ ប្រជាជនបានប្រមូលផ្តុំគ្នាដើម្បីជំរាបសួរលោក Xi Jinping។ លោក Xi Jinping បានប្រាប់អ្នកគ្រប់គ្នាថា លោកតែងតែយកចិត្តទុកដាក់ចំពោះប្រជាជនក្រុង Wuhan បន្ទាប់ពីរយៈពេលពីរឆ្នាំ លោកបានមកក្រុង Wuhan ដើម្បីសួរសុខទុក្ខប្រជាជនក្រុង Wuhan ម្តងទៀត។ លោកបានបន្តថ្លែងថា ការបង្ការនិងគ្រប់គ្រងជំងឺ COVID-19 គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ប្រទេសចិនមានមូលដ្ឋានចំនួនប្រជាជនច្រើន។ ប្រសិនបើយើងអនុវត្តគោលនយោបាយ បង្ការនិងគ្រប់គ្រងដូចជា «អភ័យឯកសិទ្ធិរួម» និង «មិនអើពើ» នោះ ផលវិបាកនឹងទៅជាមហន្តរាយ៕

វិទ្យុមិត្តភាពកម្ពុជាចិន