(ឡុងដ៍)៖ ចក្រភពអង់គ្លេស នឹងផ្តល់ជំនួយផ្នែកយោធា ១.២ពាន់លានដុល្លារបន្ថែមទៀត ទៅដល់អ៊ុយក្រែន ខណៈអង្គការណាតូ (NATO) បានចាត់ទុកសកម្មភាពឈ្លានពានរបស់រុស្ស៉ីថាជា «ការគំរាមកំហែងដោយផ្ទាល់» ចំពោះសន្តិសុខលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។
កញ្ចប់ជំនួយយោធាថ្មីនេះនឹងការបង្កើនសមត្ថភាពការពាររបស់អ៊ុយក្រែន រួមទាំងមានប្រព័ន្ធការពារដែនអាកាស, យន្តហោះដ្រូន, គ្រឿងបរិក្ខារ អេឡិចត្រូនិកថ្មីៗ និងសម្ភារៈរាប់ពាន់មុខសម្រាប់ទាហានអ៊ុយក្រែន។ នាយករដ្ឋមន្រ្តីអង់គ្លេស លោ បូរីស ចនសុនបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ ដែលមានខ្លឹមសារថា «អាវុធ, បរិក្ខារយោធា និងការហ្វឹកហ្វឺនរបស់អង់គ្លេស កំពុងផ្លាស់ប្តូរសមត្ថភាពប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែនក្នុងសមរភូមិ»។
កងទ័ពអ៊ុយក្រែន ក៏បានចាប់ផ្តើមទទួលការហ្វឹកហ្វឺន នៅឯអង់គ្លេសផងដែរ ក្រោយពីលោកនាយករដ្ឋមន្រ្តី ចនសុន បានផ្តល់ការបើកប្រតិបត្តិការ បណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែនប្រហែល ១០,០០០នាក់រៀងរាល់ ១២០ថ្ងៃម្តង។
នៅឯកិច្ចប្រជុំកំពូលរបស់អង្គការ NATO ដែលគ្រប់ដណ្តប់ដោយរបៀបវីរៈនៃការឈ្លានពានរបស់រុស្ស៊ី ដែលទីក្រុងមូស្គូហៅថាជា «ប្រតិបត្តិការយោធាពិសេស» ដើម្បីកម្ចាត់អ៊ុយក្រែនពីអ្នកជាតិនិយមដ៏គ្រោះថ្នាក់នោះ, NATO បានយល់ព្រមធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងកៀវដោយអះអាងថា នឹងឈរនៅពីក្រោយ «វីរភាពការពារប្រទេសរបស់ពួកគេ»។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅនេះ អង់គ្លេសទើបតែប្រកាសផ្តល់ជំនួយផ្នែកយោធាជាង ១.៥ពាន់លានដុល្លារ ដល់អ៊ុយក្រែនដែលនាំឲ្យចំនួនសរុប នៃជំនួយផ្នែកយោធា និងសេដ្ឋកិច្ច ដែលអង់គ្លេសផ្តល់ឲ្យអ៊ុយក្រែន គឺមានជាង ៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២នេះ៕