(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានគូសបញ្ជាក់ពេលចុះត្រួតពិនិត្យការងារនៅក្រុង Wuhan ខេត្ត Hubei កាលពីថ្ងៃទី២៨ ខែមិថុនាថា ការអភិវឌ្ឍបច្ចេកវិទ្យាដោយពឹងផ្អែកលើខ្លួនឯង គឺជាមូលដ្ឋានគ្រឹះនៃភាពរុងរឿង និងសន្តិសុខរបស់ប្រទេសចិន។

លោក Xi បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវតែអនុវត្តដោយគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងពេញលេញនូវគំនិត នៃការអភិវឌ្ឍថ្មី អនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលជំរុញដោយការច្នៃប្រឌិតថ្មី ដើម្បីក្តាប់ជាប់បច្ចេកវិទ្យាទំនើប នៅក្នុងដៃរបស់យើងផ្ទាល់ និងទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែច្រើន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដោយពឹងផ្អែកលើខ្លួនឯង ដើម្បីលើកកម្ពស់កម្រិតនៃការអភិវឌ្ឍរបស់ចិន ប្រកបដោយឯករាជ្យ ម្ចាស់ការនិងសុវត្ថិភាព ក៏ដូចជាជំរុញការបង្កើតឧស្សាហកម្មថ្មី និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ក្នុងន័យត្រួសត្រាយវិស័យថ្មី និងផ្លូវប្រកួតថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យប្រទេសចិនមានឧត្តមភាពថ្មីៗក្នុងការប្រកួតប្រជែងអន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន