(ប៉េកាំង)៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារនៅទីក្រុង Wuhan ខេត្ត Hubei។ លោកបានទៅដល់ក្រុមហ៊ុនវិស្វកម្មឡាស៊ែរ HGTECH និងសហគមន៍ Zhiyuan។
ទីក្រុងWuhan មានទំហំផ្ទៃដីជាង ៨៥៦៩ គីឡូម៉ែត្រការ៉េ ប្រជាជនមានចំនួន ១២៦៥ ម៉ឺននាក់ ជាទីក្រុងស្នូលនៃតំបន់ក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងស្សេ។ បន្ទាប់ពីយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹង ការរាលដាលនៃជំងឺកូវីដ ១៩ ក្រុងWuhanបានខិតខំយ៉ាងពេញទំហឹង ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដោយគ្រប់ជ្រុងជ្រោយ បានជំរុញការនាំចេញពាណិជ្ជកម្មអន្តរជាតិ ធ្វើឱ្យឧត្តមភាពនៃភូមិសាស្ត្រ កសាងតំណគន្លឹះនៃរង្វិលជុំក្នុងស្រុក ក៏ដូចជាទីកន្លែងតភ្ជាប់លក្ខណៈយុទ្ធសាស្ត្រនៃរង្វិលជុំជាតិនិងអន្តរជាតិ។
ក្រុង Wuhan បានប្រកាន់ខ្ជាប់លើការធ្វើច្នៃប្រឌិតថ្មី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បានផ្តោតសំខាន់លើការកសាងចង្កោមឧស្សាហកម្មកងើបឡើងថ្មី លក្ខណៈយុទ្ធសាស្ត្រថ្នាក់ជាតិទាំង ៤ ព្រមពេលជាមួយគ្នាក៏យកចិត្តទុកដាក់លើ ការអភិរក្សបរិស្ថានអេកូឡូស៊ីផងដែរ ដោយបានជំរុញការអភិរក្សទន្លេយ៉ងស្សេ យ៉ាងស៊ីជម្រៅ។
ក្រុងWuhanបានពង្រឹងជំនឿចិត្ត ក្នុងការយកឈ្នះលើគ្រប់ឧបសគ្គ ដើម្បីបន្តចារទំព័រថ្មីនៃទីក្រុងវីរបុរសក្នុងយុគសម័យថ្មី។ ក្រុមហ៊ុនវិស្វកម្មឡាស៊ែរ HGTECH បង្កើតពីឆ្នាំ១៩៩៧ បានបង្កើតខ្សែក្រវាត់ផលិតកម្មបែបច្នៃប្រឌិតថ្មី ពីការសិក្សាស្រាវជ្រាវជាមូលដ្ឋានដល់ការផលិត ដែលគ្របដណ្តប់លើកការស្រាវជ្រាវ និងផលិតម៉ាស៊ីនទាំងស្រុង និងគ្រឿងបន្លាស់សំខាន់ៗ ការផ្តល់សេវារចនាប្រព័ន្ធឆ្លាតវៃនិងការអនុវត្ត។
ចំណែកសហគមន៍ Zhiyuan មានគ្រួសារចំនួន ៣,១២៤ ប្រជាពលរដ្ឋចំនួនប្រហែល ៨,០០០នាក់។ សហគមន៍នេះបានកែសម្រួលរូបមន្តថែទាំមនុស្សចាស់តាមផ្ទះ បង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈពេលជួយប្រជាពលរដ្ឋចូលរួមបម្រើការងារជាធម្មតាឡើងវិញដើម្បីជំរុញឱ្យជីវភាពរស់នៅនិងការងាររបស់ប្រជាពលរដ្ឋមានវិលមករកភាពប្រក្រតីឡើងវិញក្នុងពេលឆាប់ៗ៕
វិទ្យុមិត្តភាពកម្ពុជាចិន