(ប៉េកាំង)៖ ឆ្នាំនេះ ជាខួបទី១០១នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយក៏ជាឆ្នាំដែលនឹងបើកធ្វើសមាជលើទី ២០នៃបក្សកុម្មុយនិស្តចិនផងដែរ។ សមាជលើទី ២០នៃបក្សកុម្មុយនិស្តចិនជា មហាសន្និបាតដ៏សំខាន់មួយលើករបស់ប្រទេសចិន ក្នុងពេលឈានចូលដំណើរថ្មី ដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងឆ្ពោះទៅកាន់គោលដៅតស៊ូមួយរយឆ្នាំទីពីរ។

ដូច្នេះ ប្រទេសចិនបានរៀបចំធ្វើការងារសុំមតិយោបល់ក្នុងសង្គម តាមរយៈបណ្តាញអ៊ីនធឺណែត ដែលបានដំណើរការអស់រយៈពេល១ខែ នេះជាលើកទីមួយហើយដែលសមាជិកបក្សកុម្មុយនិស្តចិន សុំយោបល់ដោយសាធារណៈក្នុងសង្គមទាំងមូល ក្នុងប្រវត្តិសាស្ត្របក្សកុម្មុយនិស្តចិន។ សកម្មភាពលើកនេះបានទទួលការចាប់អារម្មណ៍ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនចិន ដោយបានលើកឡើងមតិ និងសេចកី្តស្នើប្រកបដោយលក្ខណៈស្ថាបនាជាច្រើន ហើយប្រមូលបានមតិយោបល់សរុបជាង ៨៥៤,២០០០ ចំណុច។

នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់សេចក្តីណែនាំដ៏សំខាន់ ចំពោះការងារសិក្សាស្រាវជ្រាវពីមតិយោបល់របស់ អ្នកប្រើបណ្តាញអ៊ីនធឺណែតស្តីពីសមាជលើកទី២០ នៃបក្សកុម្មុយនិស្តចិន ដោយបានគូសបញ្ជាក់ថាក្នុងសភាពការណ៍ថ្មី ត្រូវរៀនចេះប្រើប្រាស់មធ្យោបាយដូចជាបណ្តាញអ៊ីនធឺណែតជាដើម ដើម្បីយល់ដឹងពីតម្រូវការរបស់ប្រជាជន សុំយោបល់ពីប្រជាជន ស្តាប់សម្លេងរបស់ប្រជាជននិងគោរពមតិរបស់ប្រជាជនឱ្យបានល្អ ក្នុងន័យធ្វើការងារគ្រប់ផ្នែករបស់បក្ស និងរដ្ឋឱ្យបានកាន់តែល្អប្រសើរ។

ការសុំយោបល់របស់ប្រជាជននិងយល់ដឹងពីមតិរបស់ប្រជាជន តាមរយៈបណ្តាញអ៊ីនធឺណែត បានបង្ហាញពីឥរិយាបថដ៏ល្អ របស់បក្សកុម្មុយនិស្តចិន ដែលបានផ្សព្វផ្សាយប្រជាធិបតេយ្យ និងប្រមូលមតិពីគ្រប់មជ្ឈដ្ឋាន។ ក្នុងប្រវត្តិសាស្ត្រមួយរយឆ្នាំ ជានិច្ចកាល បក្សកុម្មុយនិស្តចិនតែងតែចាត់ទុក ការស្វែងរកសុភមង្គលជូនដល់ប្រជាជនចិន ជាគោលបំណងដើមនិងភារកិច្ចរបស់ខ្លួន ក្រៅពីផលប្រយោជន៍របស់រដ្ឋ ប្រជាជាតិនិងប្រជាជន បក្សកុម្មុយនិស្តចិនគ្មានផលប្រយោជន៍ពិសេសផ្ទាល់ខ្លួននោះឡើយ។ បក្សកុម្មុយនិស្តចិនបានតម្កល់ទុក ផលប្រយោជន៍របស់ប្រជាជន ក្នុងឋានៈចម្បងជាប់រហូតមក ហើយចាត់ទុកក្តីបំណងរបស់ប្រជាជន ចំពោះជីវភាពរស់នៅដ៏ល្អបវរជាគោលដៅតស៊ូរបស់ខ្លួន។

រំលឹកឡើងវិញពីប្រវតិ្តដ៏មហាអស្ចារ្យរបស់ បក្សកុម្មុយនិស្តចិនដ៏ត្រចះត្រចង់ អ្នកផងទាំងពួងបានសម្គាល់ឃើញថា៖ បក្សកុម្មុយនិស្តចិនបានធ្វើការកែទម្រង់ចំពោះខ្លួនឯង និងធ្វើឱ្យមានភាពឆ្នើមជាងខ្លួនឯង ដោយពឹងផ្អែកលើប្រជាជនចិន។ ឆ្នាំ២០២១ ទំហំសេដ្ឋកិច្ចសរុបរបស់ចិន បានឡើងដល់១១០ទ្រីលានយ៉ាន់ប្រាក់ចិន ដែលបានកាន់លំដាប់ថ្នាក់ទីពីរ នៅលើពិភពលោក។ កម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេស និងកម្លាំងជាតិចម្រុះរបស់ប្រទេសចិន បានឡើងដល់កម្រិតថ្មី សេដ្ឋកិច្ចចិនបានឆ្ពោះទៅកាន់ផ្លូវអភិវឌ្ឍន៍ ដែលកាន់តែមានគុណភាពខ្ពស់និងកាន់តែមាននិរន្តរភាព។ និយាយចំពោះពិភពលោក កំណើនសេដ្ឋកិច្ចចិន បានផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល។ អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចសកល បានលើសពី៣០ភាគរយ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក មិនថាប្រទេសរីកលូតលាស់ ឬមួយក៏ប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ ក៏សុទ្ធតែទទួលបានកាលានុវត្តភាពដ៏ធំធេង ពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។

សមិទ្ធផលដ៏ត្រចះត្រចង់ ដែលបក្សកុម្មុយនិស្តចិនទទួលបានបានបញ្ជាក់ថា ប្រជាជនចិនបានជ្រើសរើស ផ្លូវអភិវឌ្ឍន៍ដែលសមស្របខ្លួនឯងជាងគេ។ បក្សកុម្មុយនិស្តចិនបានចាត់ទុកការស្វែងរក សុខសុភមង្គលជូនប្រជាជន ជាគោលបំណងដើម និងភារកិច្ចរបស់ខ្លួន ខណៈពេលដែលប្រឈមនឹងឱកាសនិងភាពលំបាក បក្សកុម្មុយនិស្តចិនតែងតែ ប្រកាន់យកស្មារតីឧស្សាហ៍ព្យាយាមនិងតស៊ូជាប់ជានិច្ច ដឹកនាំប្រជាជនចិនទទួលបានជោគជ័យជាបន្តបន្ទាប់។ នៅពេលអនាគត បក្សកុម្មុយនិស្តចិននឹងទទួលបានសមិទ្ធផលកាន់តែធំធេង ក្នុងន័យបន្តរួមចំណែកកាន់តែថ្មីនិងកាន់តែធំ ដើម្បីវឌ្ឍនភាពរបស់សង្គមមនុស្សជាតិទាំងមូល!

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន