Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិមានក្រឹមឡាំងបញ្ជាក់ជាថ្មីថា លោក ពូទីន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី (Video inside)

28-06-2022 11:40

(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទសប្តាហ៍នេះបានឲ្យដឹងថាការអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសឥណ្ឌូណេស៉ីពីថ្ងៃទី១៥ ខែវិច្ឆិកា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ គឺមិនមានការផ្លាស់ប្តូរទេ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

ឥណ្ឌូណេស៉ី ដែលកាន់តំណែងជាប្រធានប្តូរវេនៃកិច្ចប្រជុំ G20 ក្នុងឆ្នាំ២០២២នេះ ត្រូវបានប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក បានស្នើឲ្យ ដករុស្ស៉ីចេញពីកិច្ចប្រជុំ។ មន្រ្តីរបស់វិមានក្រឹមឡាំង លោក យូរី យូសាកូវ (Yuri Ushakov) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាវត្តមាននៃការចូលរួមរបស់ លោក ពូទីន ក្នុងកិច្ចប្រជុំកំពូលនេះនៅតែមានក្នុងការក្នុងរបៀបវិរៈនៃការរៀបចំ។

លោក យូសាកូវ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំក៏មិនទាន់ទទួលបានព័ត៌មានអ្វីថ្មីដែរ, សម្រាប់ពេលនេះគឺឥណ្ឌូណេស៉ីបានអញ្ជើញលោក ពូទីន ឲ្យមកចូលរួម ដោយផ្ទាល់។ ប៉ុន្តែ វានៅសល់ពេលយូទៀត ខ្ញុំសង្ឃឹមថាបញ្ហាស្ថានភាពជំងឺកូវីដ ១៩ អាចអនុញ្ញាតឲ្យវេទិកានេះរៀបចំឡើងដោយផ្ទាល់បាន»

គួរបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ មិនបានលុបចោលការអញ្ជើញរបស់ខ្លួនទៅកាន់រុស្ស៊ីឡើយ ហើយកាលពីដើមខែមេសា កន្លងទៅនេះ លោក វីដូដូ បានប្រកាសថា លោកបានទូរស័ព្ទទៅប្រធានាធិបតីអ៊ុយក្រែនដើម្បីអញ្ជើញលោកឱ្យមកចូលរួមជាមួយមេដឹកនាំពិភពលោក ផ្សេងទៀត នៅក្នុងកិច្ចប្រជុំកំពូល G20 ក្នុងឋានៈជាភ្ញៀវកិត្តិយស៕