(ប៉េកាំង)៖ ខ្ញុំទិញថ្នាំអស់២១៤យ៉ាន រដ្ឋទូទាត់៨០% នេះមានន័យថា ខ្លួនខ្ញុំគ្រាន់តែចាយ៤០យ៉ានជាងប៉ុណ្ណោះ។ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ លោកតា Hu Shaoxian ដែលស្នាក់នៅស្រុក Saxian ទីក្រុង Sanming ខេត្ត Fujian ប្រទេសចិនដែលជា អ្នកជម្ងឺទឹកនោមផ្អែមជាច្រើនឆ្នាំមកហើយ បានប្រាប់អ្នកសារព័ត៌មាន។

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញមកទស្សនា និងស្រាវជ្រាវនៅមន្ទីរពេទ្យស្រុក Saxian ទីក្រុង Sanming ខេត្ត Fujian។ លោកមានប្រសាសន៍ថា ខ្ញុំមករៀនទេ។ ប្រជាជនជាអទិភាព អាយុជីវិតជាអទិភាព។ សន្ទស្សន៍មួយដ៏សំខាន់ជាងគេ សម្រាប់វាយតម្លៃជីវភាពប្រជាជនមានសុភមង្គល គឺសុខភាពតែម្តង។ សុខភាពជាមួយ របស់ផ្សេងនៅក្រោយសុទ្ធតែសូន្យ បើគ្មានមួយនោះស្អីក៏គ្មានហើយ។ យើងបានទទួលសមិទ្ធផលកន្លងមក តែនៅត្រូវតែបន្តជំរុញឲ្យការងារសុខាភិបាលទៅមុខទៀត។

ទីក្រុង Sanming ក៏ដូចជាទីក្រុងផ្សេងៗនៅក្នុងប្រទេសចិន បានធ្វើការកែទម្រង់ខាងសុខាភិបាល ដែលបានធ្វើឲ្យប្រជាជនអាចទូទាត់ប្រាក់ កាន់តែច្រើន មើលជម្ងឺក៏កាន់តែថោក។ ការផ្តល់ផលប្រយោជន៍ជូនប្រជាជន គឺប្រកាន់ខ្ជាប់នូវប្រជាជនជាស្នូល៕

វិទ្យុមិត្តភាពកម្ពុជាចិន