(ប៉េកាំង)៖ នៅឆ្នាំ២០០១ គំនិត BRICS ត្រូវបានស្នើឡើងជាលើកដំបូង។ នៅពេលនេះ GDP របស់ប្រទេស BRICS មានត្រឹមតែ៨% ទូទាំងពិភពលោក។ ក្នុងនាមជា មេដឹកនាំនៃទីផ្សារដែលកំពុងរីកចម្រើន បណ្តាប្រទេស BRICS មានអំណោយទានផ្សេងៗគ្នា និងសក្ដានុពលនៃការអភិវឌ្ឍមិនគួរត្រូវបានប៉ាន់ស្មានឡើយ។
រហូតមកដល់បច្ចុប្បន្ននេះ មេដឹកនាំនៃប្រទេស BRICS បានបើកធ្វើកិច្ចជំនួបចំនួន១៤លើក និងកិច្ចជំនួបក្រៅផ្លូវការចំនួន ៩លើក។ ឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការ លើសពីវិសាលភាពនៃប្រទេសទាំង៥ ហើយសំឡេងរបស់ BRICS កាន់តែខ្លាំងឡើងៗ។ ចាប់តាំងពីយន្តការសហប្រតិបត្តិការប្រទេស BRICS បានបង្កើតមកមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការត្រូវបានបង្រួបបង្រួមកាន់តែខ្លាំង ហើយក៏បានពង្រីកជាបណ្តើរៗទៅលើវិស័យជាង១០ រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្ម វប្បធម៌ ការអប់រំ សុខាភិបាល ធនាគាគំនិត និងទីក្រុងសម្ព័ន្ធ។
២០ឆ្នាំក្រោយ ប្រទេស BRICS បានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចទូទាំងពិភពលោកបច្ចុប្បន្ននេះ ប្រទេស BRICS មានចំនួន២៥% នៃទំហំសេដ្ឋកិច្ច សរុបទូទាំងពិភពលោក ១៨% នៃទំហំពាណិជ្ជកម្ម និង២៥% នៃការវិនិយោគបរទេស។ យន្តការសហប្រតិបត្តិការ BRICS គឺជាវេទិកាដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទីផ្សារដែលកំពុងរីកចម្រើននិងប្រទេសកំពុងអភិវឌ្ឍន៍ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ BRICS បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់។
សង្ឃឹមថា សហគ្រិននឹងបន្តនូវស្មារតីឈាននៅជួរមុខយ៉ាងក្លាហាន ធ្វើជាអ្នកជំរុញការអភិវឌ្ឍន៍បើកទូលាយ អ្នកដឹកនាំក្នុងការច្នៃប្រឌិត និងការអភិវឌ្ឍ អ្នកចែករំលែកការអភិវឌ្ឍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ BRICS៕