(ប៉េកាំង)៖ យប់ថ្ងៃទី២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍជាសកល និងថ្លែងសុន្ទរកថាគន្លឹះ។
លោក Xi Jinping បានរៀបរាប់ពីរឿងរ៉ាវ និងអារម្មណ៍របស់លោកអំពីការធ្វើជាកសិករនៅខ្ពង់រាបដីលឿង។ លោក Xi Jinping បានលើកឡើងថា នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ពេលដែលខ្ញុំធ្វើការជាកសិករនៅក្នុងភូមិតូចមួយ នៅខ្ពង់រាបដីលឿងនៃប្រទេសចិន។ ខ្ញុំបានទទួលអារម្មណ៍ដោយផ្ទាល់ពីទុក្ខលំបាក នៃការដាំដំណាំនិងជីវភាពរស់នៅរបស់ប្រជាជន បំណងប្រាថ្នារបស់ពួកគេចំពោះជីវភាពរស់នៅនៅដ៏ល្អបវរបានដិតជាប់ក្នុងដួងចិត្តខ្ញុំ។ កន្លះសតវត្សរ៍ក្រោយមក ពេលខ្ញុំវិលត្រឡប់ទៅខ្ពង់រាបដីលឿងវិញ ខ្ញុំបានឃើញថាអ្នកភូមិមានអាហារ និងសម្លៀកបំពាក់គ្រប់គ្រាន់ ស្នាមញញឹមដ៏រីករាយចេញពីចិត្តនៅលើផ្ទៃមុខ របស់ពួកគេ។
ប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានធ្វើដំណើរទៅដល់ទីក្រុងនិងទីជនបទទូទាំងប្រទេសចិន ហើយបានធ្វើទស្សនកិច្ចនៅប្រទេសជាច្រើន។ ខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា មានតែការអភិវឌ្ឍជាបន្តបន្ទាប់ ទើបអាចសម្រេចបាននូវក្តីសុបិនរបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏សម្បូរសប្បាយនិងសង្គមដ៏សុនសាន្ត៕
វិទ្យុមិត្តភាពកម្ពុជាចិន