(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៦៥៣ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋធានីហាណូយ ដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ១៦២ករណី។ ចំណែក ខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៤៧ករណី និងខេត្ត Yên Bái ចំនួន៤២ករណី។
ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃសុក្រនេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។
គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៤២,២៣៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៦៣៧,២៧៥នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៤នាក់៕