(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មេទ័ពហ្វាំងឡង់៖ ហ្វាំងឡង់ ត្រៀមខ្លួនរាប់សិបឆ្នាំមកហើយដើម្បីប្រយុទ្ធ បើរុស្ស៉ីហ៊ានវាយប្រហារ
២៖ អេស្ដូនី អាចនឹងរលាយបាត់ចេញពីផែនទីពិភពលោក នៅក្រោមផែនការ NATO សព្វថ្ងៃ, នេះបើតាមនាយករដ្ឋមន្ត្រីអេស្ដូនី
៣៖ មេដឹកនាំ G7 និងអង្គការ NATO នឹងបង្កើនការដាក់សម្ពាធលើរុស្ស៉ី តាមសម្លឹងមើលចិន (Video inside)
៤៖ រជ្ជទាយាទអារ៉ាប៊ីសាអូឌីត បំពេញទស្សនកិច្ចនៅតួកគី ខណៈប្រទេសទាំង២ កំពុងស្ដារទំនាក់ទំនងឡើងវិញ
៥៖ លោក ហ្សេលេនស្គី៖ ទង្វើរបស់រុស្សីនៅអ៊ុយក្រែន គឺដូចពេលដែលកងទ័ពហ៊ីត្លែរ ឈ្លានពានសហភាពសូវៀត )
៦៖ កូរ៉េខាងត្បូង និងជប៉ុន ប្រកាសផ្តល់ជំនួយមនុស្សធម៌ ដល់អាហ្វហ្កានីស្ថាន ដែលរងគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ