(ប៉េកាំង)៖ «គំនិតផ្តួចផ្តើមដែលលោក Xi Jinping បានលើកឡើងក្នុងសុន្ទរកថា បានផ្តល់គម្រោងដោះស្រាយវិបតិ្តជាសកល ដែលយើងកំពុងប្រឈម។» ថ្ងៃទី១៧ ខែមិថុនា ពាក់ព័ន្ធនឹងសុន្ទរកថា ដែលលោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ ក្រុងសាំងពេទឺប៊ឺគ លើកទី២៥ តាមប្រព័ន្ធវីដេអូ លោក Tarek Elsonoty និពន្ធនាយករងនៃកាសែត «Al-Ahram » នៃប្រទេសអេហ៊្សីប បានវាយតម្លៃដូចពោលខាងលើ។ លោកសម្គាល់ឃើញថា សុន្ទរកថាលើកនេះ បានបង្ហាញយ៉ាងពេញលេញនូវ គំនិតផ្តួចផ្តើមជាប់រហូតរបស់ប្រទេសចិន ពោលគឺផ្តួចផ្តើមពហុភាគីនិយម និងជំរុញសម្រេចបាននូវតម្លៃរួមរបស់មនុស្សជាតិទាំងមូល។
ថ្លែងក្នុងសុន្ទរកថានាថ្ងៃដដែល លោក Xi Jinping បានគូសបញ្ជាក់ថា គួរតែ «ជំរុញការអនុវត្តគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍន៍ជាសកល រួមគ្នាត្រួសត្រាយនិងចែករំលែកជាមួយគ្នា នូវអនាគតដ៏ល្អបវរប្រកបដោយសន្តិភាពនិងភាពរុងរឿង» ទាក់ទងនឹងរឿងនេះ លោកបានលើកឡើងនូវសេចកី្តស្នើលើវិស័យប្រតិបតិ្ត៤ ចំណុច ពោលគឺបង្កបង្កើតបរិវេណអភិវឌ្ឍ មានអនុគ្រោះ លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍ ជំរុញដំណើរសកលភាវូបនីយកម្មសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់ការអភិវឌ្ឍន៍ ដែលជំរុញដោយការច្នៃប្រឌិតថី្ម។ សេចកី្តស្នើទាំងនេះបានចង្អុលបង្ហាញពីទិសដៅ សម្រាប់ឱ្យសហគមន៍អន្តរជាតិ សម្រេចបាននូវការអភិវឌ្ឍ ដែលមានភាពកាន់តែយុត្តិធម៌ និរន្តរភាព និងសុវត្ថិភាព ហើយបានផ្តល់គម្រោងចិនកាន់តែជាក់ស្តែង ក្នុងន័យ «បំផុសម្តងទៀត» ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការអភិវឌ្ឍជាសកលកាន់តែស៊ីជម្រៅ។
នាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ការផ្ទុះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ធ្វើឱ្យស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់កាន់តែធ្ងន់ធ្ងរ អាមេរិកនិងប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មហួសហេតុ ទៅលើរុស្សី ដែលបានវាយប្រហារយ៉ាងខ្លាំងក្លាដល់ ខ្សែសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងសន្តិសុខខាងថាមពល ហិរញ្ញវត្ថុនិងស្បៀងអាហារនៅលើពិភពលោកទាំងមូល។ ព្រមពេលជាមួយគ្នានេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេបានកំណត់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដ៏ធូររលុង ដែលមិនគិតពិចារណាដល់ផលប៉ះពាល់ ហើយបានលើកកម្ពស់របាំងពាណិជ្ជកម្មនិងបណ្តាក់ទុន ក្នុងន័យបង្កបង្កើតឧបសគ្គដល់ដំណើរសកលភាវូបនីយកម្ម បណ្តាលឱ្យប្រជាជននៅលើពិភពលោក ជាពិសេស គឺក្រុមមនុស្សចំណូលទាបរងការខូចខាតយ៉ាងខ្លាំង។ អង្គការ Oxfam ដែលជាអង្គការសប្បុរសធម៌អន្តរជាតិ បានចេញផ្សាយរបាយការណ៍មួយច្បាប់នៅខែឧសភា ហើយបានប៉ាន់ប្រមាណថា នៅឆ្នាំនេះ នៅទូទាំងពិភពលោក នឹងមានមនុស្សចំនួន២៦៣លាននាក់ធ្លាក់ក្នុង «ភាពក្រីក្របំផុត»។ របៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិប្រឈមនឹង ការសាកល្បងមិនធ្លាប់មាន។
ការអភិវឌ្ឍន៍រួមរបស់បណ្តាប្រទេសនានា ទើបជាការអភិវឌ្ឍន៍ពិតប្រាកដ។ ក្នុងរយៈពេលជាច្រើនឆ្នាំមក បច្ចេកទេសស្រូវបង្កាត់របស់ប្រទេសចិន បានចិញ្ចឹមប្រជាជនរាប់សិបលាននាក់នៅលើពិភពលោក យោងតាមគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» ត្រូវបានអនុវត្ត ក៏បានផ្តល់ឱកាសអភិវឌ្ឍកាន់តែច្រើនដល់ប្រទេសក្នុងតំបន់។ល។ ពីព្រោះប្រទេសចិនដឹងច្បាស់ណាស់ «ក្នុងរលកធំនៃវិបតិ្តជាសកល បណ្តាប្រទេសនានាមិនមែនជិះទូកចំនួនជាង១៩០ទីទៃពីគ្នាទេ តែគឺជិះលើនាវាជោគវាសនាតែមួយហ្នឹងឯង»។
អាចប៉ាន់ប្រមាណថា យោងតាមគំនិតផ្តួចផ្តើមនេះ ត្រូវបានអនុវត្តកាន់តែគ្រប់ជ្រុងជ្រោយ លទ្ធផលការអភិវឌ្ឍន៍នឹងមាន អនុគ្រោះកាន់តែល្អប្រសើរ និងយុត្តិធម៌ដល់បណ្តាប្រទេសនានានៅលើពិភពលោក ហើយនឹងជាសាក្សីដែលអាចបង្ហាញពី ទំនួលខុសត្រូវរបស់ប្រទេសចិន ពោលគឺ «ធ្វើការខិតខំប្រឹងប្រែងមិនឱ្យបោះបង់ចោល ប្រទេសណាមួយក្នុងដំណើរអភិវឌ្ឍន៍»៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន