(វ៉ាស៊ីនតោន)៖ ជនស៊ីវិលយ៉ាងហោច ២០០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ អូរ៉ូមីយ៉ា (Oromia) នៃប្រទេសអេត្យូពី ដោយក្រុមឧទ្ទាមប្រដាប់អាវុធមកពីកងទ័ពរំដោះអូម៉ូរ៉ូ (Oromo Liberation Army) ឬហៅកាត់ថា OLA កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអេត្យូពី និងរបាយការណ៍របស់គណៈកម្មការសិទ្ធិមនុស្សអេត្យូពី (EHRC) សារព័ត៌មាន CNN បានបញ្ជាក់ទៀតថាភាគច្រើន នៃជនរងគ្រោះខាងលើ ត្រូវបានគេរាយការណ៍ថាជាសមាជិកនៃក្រុមជនជាតិភាគតិច អំាហារ៉ា (Amhara)។ ការវាយប្រហារខាងលើទៀតសាត កើតឡើងនៅក្នុងទីក្រុង ហ្ស៊ីមប៊ី (Gimbi) នៃតំបន់អូរ៉ូមីយ៉ា (Oromia) កំលុងការវាយប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម OLA។
គួរបញ្ជាក់ថា បើតាមអង្គការសិទ្ធិមនុស្ស EHRC មនុស្សជាច្រើននាក់ផ្សេងទៀតក៏បានរងរបួសផងដែរ រីឯផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញ ព្រមទាំងបង្កការភ័យខ្លាចដល់ប្រជាជន នៅក្នុងតំបន់យ៉ាងខ្លាំង៕