(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយមានកម្រិត ៥.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគកណ្ដាលប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២។
បើតាម NHK គ្រោះរញ្ជួយដីខាងលើមានចំណុចកណ្ដាលនៅឯខេត្ត អ៉ីស៊ីកាវ៉ា (Ishikawa)។ ប៉ុន្តែ មិនមានការប្រកាសពីសញ្ញាអាសន្ននៃរលកយក្សស៊ូណាមិ នោះទេ។
បន្ថែមពីលើនេះ អាជ្ញាធរជប៉ុនក៏មិនបានរាយការណ៍ពីអ្នករងរបួស ឬទំហំនៃការបំផ្លិចបំផ្លាញនោះដែរ ដោយគ្រាន់តែព្រមាន និងជំរុញឱ្យប្រជាជនប្រុងប្រយ័ត្នពី គ្រោះរអិលបាក់ដី៕