(ហាណូយ) ៖ ចំនួនអ្នកឆ្លងកូវីដ ១៩ ថ្មីៗបន្ថែមទៀត ចំនួន ៦៩៩ នាក់ត្រូវបានបន្តរកឃើញ ក្នុងប្រទេសវៀតណាម នៅថ្ងៃសៅរ៍នេះ ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋធានីហាណូយមានករណីឆ្លងច្រើនជាងគេ គឺចំនួន ១៤១នាក់ បន្ទាប់មកគឺខេត្ត Nghệ An មានចំនួន ៤៨នាក់ និង ទីក្រុង Hồ Chí Minh មានចំនួន ៣៩នាក់ ហើយមិនមានអ្នកស្លាប់ដោយសារកូវីដ ១៩ នោះទេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា, ករណីឆ្លងកូវីដ ១៨ សរុបក្នុងប្រទេសវៀតណាម មានចំនួនសរុប ១០,៧៣៤,១៥១នាក់ និងអ្នកស្លាប់ចំនួន ៤៣,០៨៣នាក់។ ដោយឡែក អ្នកជាសះស្បើយសរុបមានចំនួន ៩,៥៧៤,២៧០នាក់៕