(ប៉េកាំង)៖ ថ្ងៃទី១៦ ខែមិថុនា ពេលពិគ្រោះពិភាក្សាពីបញ្ហាអាហ្វហ្កានីស្ថាន ក្នុងសន្និសីទក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិលើកទី៥០ តំណាងចិនបានលើកឡើងថា អាមេរិកជាអ្នកផ្តើមឱ្យកើតមានបញ្ហាអាហ្វហ្កានីស្ថាន គួរតែស្រោចស្រង់ការបង្កផលប៉ះពាល់ដល់ប្រជាជនអាហ្វហ្កានីស្ថានតាមរយៈការអនុវត្តជាក់ស្តែង។
តំណាងចិនបានថ្លែងថា អាមេរិកមិនគ្រាន់តែមិនបានទទួលខុសត្រូវ ក្នុងការជួយប្រជាជនអាហ្វហ្កានីស្ថាន បន្ធូរបន្ថយវិបតិ្តមនុស្សធម៌ប៉ុណ្ណោះ ថែមទាំងក៏បានឆក់យកទ្រព្យសម្បតិ្តរដ្ឋអាហ្វហ្កានីស្ថានយ៉ាងកម្រោល ដែលបានបណ្តាលឱ្យប្រជាជនអាហ្វហ្កានីស្ថានរងទុក្ខវេទនាកាន់តែធ្ងន់ធ្ងរទៀតផង។
ប្រទេសចិនដាស់តឿនឱ្យអាមេរិកលុបចោល ដោយគ្រប់ជ្រុងជ្រោយនូវការដាក់ទណ្ឌកម្មដោយឯកតោភាគី ទៅលើអាហ្វហ្កានីស្ថានភ្លាម សងទ្រព្យសម្បតិ្តរបស់ប្រជាជនអាហ្វហ្កានីស្ថានវិញ ដោយគ្មានលក្ខខណ្ឌ ក្នុងន័យស្រោចស្រង់ការបង្កផលប៉ះពាល់ដល់ ប្រជាជនអាហ្វហ្កានីស្ថានតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន៕
វិទ្យុមិត្តភាពកម្ពុជាចិន