(ប៉េកាំង)៖ នៅថ្ងៃទី១៤ ខែមិថុនា ក្នុងកិច្ចប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសគុយបាតំណាងឱ្យប្រទេសជិត៧០ ថ្លែងសុន្ទរកថារួមដោយបានលើកឡើងថា ការគោរពអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់បណ្តាប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស មានអធិបតេយ្យភាពជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។
កិច្ចការហុងកុង ស៊ីនជាំងនិងស៊ីចាំងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ពួកយើងប្រឆាំងការធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ក្លាយទៅជាបញ្ហានយោបាយនិងអនុវត្តស្តង់ដារពីរ ក៏ដូចជាប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស។
ក្រៅពីនេះ ក៏មានប្រទេសជាង២០ បានថ្លែងសុន្ទរកថាតាមទម្រង់ទោលដើម្បីគាំទ្រប្រទេសចិន ពោលគឺ មានប្រទេសសរុបជិត ១០០ បានសម្តែងការយោគយល់និងគាំទ្រចំពោះ គោលជំហរដ៏ត្រឹមត្រូវរបស់ប្រទេសចិន តាមរយៈវិធីខុសៗគ្នា៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជា