(អង់ការ៉ា)៖ ក្រសួងការបរទេសរបស់ប្រទេសតួកគីបាននិយាយនៅថ្ងៃអង្គារថា តួកគីគឺជា «ប្រទេសដែលមានសុវត្ថិភាព» បន្ទាប់ពីអាជ្ញាធរអ៊ីស្រាអែលបានជំរុញឱ្យពលរដ្ឋរបស់ពួកគេចាកចេញពីប្រទេសនេះ ដោយសារការភ័យខ្លាចនៃការវាយប្រហាររបស់អ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងការឆ្លើយតបដោយប្រយោល ដែលមិននិយាយអំពីអ៊ីស្រាអែល ក្រសួងការបរទេសបានកត់សម្គាល់ថា «ប្រទេសមួយចំនួន» បានចេញការព្រមានអំពីការធ្វើដំណើរមកកាន់ប្រទេសតួកគី ជាមួយនឹងបញ្ជាក់ថា តួកគីជាប្រទេសដែលមានសុវត្ថិភាព និងបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
គួរបញ្ជាក់ថា ដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យជនជាតិអ៊ីស្រាអែល នៅក្នុងប្រទេសទួរគី ចាកចេញពីប្រទេសនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយក៏បានអំពាវនាវឱ្យលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុក ដោយលើកឡើងពីការភ័យខ្លាចនៃការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល៕