(ប៉េកាំង)៖ ថ្ងៃទី១៣ ខែមិថុនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានវាយតម្លៃវិជ្ជមានចំពោះការបង្ហាញអាកប្បកិរិយាពាក់ព័ន្ធនឹងចិនរបស់លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី ក្នុងកិច្ចប្រជុំសន្ទនាសាងគ្រីឡា។
តាមដំណឹងឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំសន្ទនាសាងគ្រីឡា ដោយបានលើកឡើងថា ប្រទេសចិនជាអ្នកឈានមុខ ក្នុងចលនាប្រឆាំងចក្រពតិ្តនិយម ជាមិត្តភក្តិល្អរបស់ឥណ្ឌូនេស៊ីជាប់រហូត ហើយជឿជាក់ថា ប្រទេសចិននឹងរ៉ាប់រងទំនួលខុសត្រូវ តាមរយៈពុទ្ធិនិងក្តីស្រឡាញ ព្រមទាំងអំពាវនាវឱ្យបណ្តាប្រទេសនានា គោរពការស្តារភាពរុងរឿងឡើងវិញរបស់ប្រទេសចិន។
ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិននឹងប្រកាន់ខ្ជាប់ ការដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយសន្តិភាពជារៀងរហូត នឹងខិតខំប្រឹងប្រែងរួមសហការ ជាមួយបណ្តាប្រទេសអាស៊ីនានា ប្រកាន់ខ្ជាប់គោលការណ៍ ៥ប្រការ នៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន និងស្មារតីនៃកិច្ចប្រជុំក្រុងបាងឌុង ក្នុងន័យកសាងទ្វីបអាស៊ីទៅជាតំបន់ឈានមុខ ក្នុងការអភិវឌ្ឍដោយសន្តិភាពនៅលើពិភពលោក ក៏ដូចជារួមចំណែកថ្មី ក្នុងការគាំពារសមភាពនិងយុត្តិធម៌ និងផ្តល់ សុខសុភមង្គលដល់មនុស្សជាតិទាំងមូល៕
ដោយ វិទ្យុមិត្តភាពកម្ពុជាចិន