(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា កាំជ្រួចមីស៊ីលរបស់ខ្លួនបានបំផ្លាញសព្វាវុធ និងឧបករណ៍យោធាមួយចំនួនធំនៅក្នុងតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន រួមមានទាំងសព្វាវុធមួយចំនួនដែលសហរដ្ឋអាមេរិក និងអឺរ៉ុបបានបញ្ជូនឲ្យអ៊ុយក្រែនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។
ក្រសួងបាននិយាយថា កាំជ្រួចមីស៊ីលដែលមានមូលដ្ឋានលើអាកាសដែលមានភាពជាក់លាក់ខ្ពស់បានវាយប្រហារនៅជិតស្ថានីយ៍រថភ្លើង Udachne ដោយវាយចំឧបករណ៍យោធាដែលត្រូវបានបញ្ជូនទៅឲ្យកងទ័ពអ៊ុយក្រែន៕