(សិង្ហបុរី)៖ រដ្ឋមន្រ្តីការពារជាតិចិន លោក វ៉ី ហ្វេងហ៉ី (Wei Fenghe) នៅថ្ងៃអាទិត្យនេះ បាននិយាយថា វាអាស្រ័យតែលើសហរដ្ឋអាមេរិកប៉ុណ្ណោះ ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានភាពប្រសើរឡើងជាងមុន ខណៈបច្ចុប្បន្នវាកំពុងស្ថិតនៅចំណុចដ៏យ៉ាប់យ៉ឺន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងនៅចំពោះមុខក្រុមប្រតិភូ ដែលចូលរួមកិច្ចសន្ទនាសាងគ្រីឡា (Shangri-La) នៅឯប្រទេសសិង្ហបុរី ដែលជាកិច្ចប្រជុំកំពូលផ្នែកសន្តិសុខ ប្រចាំនៅតំបន់អាស៉ី លោក Wei បានលើកឡើងយ៉ាងដូច្នេះថា «យើងសូមទាមទារឱ្យភាគីអាមេរិក បញ្ឈប់ការព្យាយាមបង្ខូចមុខមាត់ និងរាំងខ្ទប់ប្រទេសចិន ហើយលែងមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន តទៅទៀត។ ទំនាក់ទំនងទ្វេភាគី មិនអាចប្រសើរឡើងបានឡើយ ប្រសិនបើភាគីអាមេរិក មិនអាចធ្វើដូច្នោះទេនោះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Wei បានជួបពិភាក្សាគ្នាផ្ទាល់ ជាលើកដំបូងបំផុត ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅប្រទេសសិង្ហបុរី គិតចាប់តាំងពីការឡើងកាន់អំណាចរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពី ដើមឆ្នាំ២០២១មក៕