(ប៉េកាំង)៖ ថ្ងៃទី៨ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារនៅក្រុង Meishan ខេត្ត Sichuan ប្រទេសចិន។ លោកបានទៅដល់ភូមិ Yongfeng និងសារមន្ទីរ Sansuci ដែលស្ថិតនៅឃុំ Yonghe ខណ្ឌ Dongpo ដើម្បីស្វែងយល់ពីសភាពការណ៍ កសាងដីស្រែតាមស្តង់ដារខ្ពស់ ការបង្កើនការផលិតស្បៀងអាហារ ការជំរុញការអភិវឌ្ឍជនបទ ការបង្ការការពារជំងឺឆ្លង ការការពារបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ជាដើម។
គួរបញ្ជាក់ថា Sansuci ជាគេហដ្ឋានចាស់របស់លោក Su Xun លោក Su Shi និងលោក SuChe ដែលសុទ្ធតែជាកវីល្បីឈ្មោះ នៃរាជ្ជកាល Beisong បុរាណចិន ឥឡូវបានក្លាយជាសារមន្ទីរវប្បធម៌។ លោក Xi Jinping តែងដកស្រង់ឃ្លាកំណាព្យល្បី របស់លោក Su Dongpo(Sushi)ដូចជា «ប្រកាន់ខ្ជាប់បំណងដើមជាប់ជានិច្ចកុំប្រែប្រួល» «ដើម្បីបម្រើប្រទេស កុំបង្កហេតុក៏មិនខ្លាចដែរ» ជាដើម។ វប្បធម៌ Sansu បានក្លាយជាចំណែកសំខាន់មួយនៃទ្រព្យសម្បត្តិស្មារតី និងបេតិកភណ្ឌវប្បធម៌របស់ប្រជាជាតចិន ដែលបានជះឥទ្ធិពលរហូតដល់សព្វថ្ងៃនេះ។
ភូមិ Yongfeng ឥឡូវមានមនុស្សចំនួន៥១៧៦ នាក់ ប្រាក់ចំណូលដែលអាចប្រើប្រាស់ បានសម្រាប់កសិករភូមិនេះ ជាម្យមក្នុងមនុស្សម្នាក់ៗគឺ ២,៨ម៉ឺនយាន់ប្រាក់ចិន។ បច្ចុប្បន្នអត្រាផ្ទេរដីស្រីនៃភូមិនេះ មានដល់ទៅជាង ៩៦%សុទ្ធតែបម្រើ ការផលិតស្បៀងអាហារ។ ដីស្រែស្តង់ដារខ្ពស់ក្នុងភូមិមានទំហំលើសពី ២០៦ហិកតា ក្នុងនោះការដាំដុះទ្រង់ទ្រាយធំមានទំហំ ១០០ហិកតា ភូមិនេះជាមូលដ្ឋានសាកល្បងដាំស្រូវទឹកប្រភេទថ្មី និងបច្ចេកទេសដាំដុះថ្មីនៃខេត្ត Sichuan ហើយសម្រេចការធ្វើយន្តូបនីយកម្ម លើវិស័យផលិតស្រូវទឹកទាំងការភ្ជួរដី ការដាំដុះ និងការប្រមូលផលដំបូងគេនៅខេត្ត Sichuan៕
ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន