(ប៊ែរឡាំង)៖ ប្រភពមន្ត្រីប៉ូលីសបានឲ្យដឹងថា មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីមានការបាញ់ប្រហារនៅក្នុងផ្សារទំនើបមួយ ស្ថិតភាគកណ្តាលប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ទី៧ ខែមិថុនានេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។
យោងតាមប៉ូលីសបានឱ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ១រសៀល (ម៉ោងក្នុងស្រុក) នៅក្នុងតំបន់ Schwalmstadt-Treysa ដែលជាទីក្រុងមួយដែលមានមនុស្សប្រហែល ៨,៥០០នាក់រស់នៅស្ថិតភាគឦសាន នៃរដ្ឋធានីហិរញ្ញវត្ថុ Frankfurt របស់ប្រទេសអាល្លឺម៉ង់។
ប្រភពដដែលនេះបានបន្តថា មិនទាន់ដឹងថាមានអ្វីកើតឡើងឲ្យច្បាស់នោះទេ។ ប៉ុន្តែកាសែតក្នុងតំបន់ HNA បានដកស្រង់សាក្សីដែលឃើញផ្ទាល់ភ្នែកថា បុរសម្នាក់បានបាញ់សម្លាប់ស្ត្រីម្នាក់ ហើយបន្ទាប់មកក៏បានសម្លាប់ខ្លួនឯងក្នុងហាងលក់សម្លៀកបំពាក់ Aldi៕