(មូស្គូ)៖ រុស្ស៉ីសម្រេចព្យួរកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្លូវសមុទ្រជាមួយជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២។
កិច្ចព្រមព្រៀងនេះ បានអនុញ្ញាតឲ្យនាវាជប៉ុនចូលនេសាទក្នុងដែនសមុទ្រនៃប្រជុំកោះ Kuril របស់រុស្ស៉ី។
ការបញ្ចប់កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងទីក្រុងតូក្យូដែលបដិសេធមិនគោរពតាមកាតព្វកិច្ចហិរញ្ញវត្ថុ ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៩៨។
គួរបញ្ជាក់ថា ក្រសួងការបរទេសជប៉ុន នៅថ្ងៃអង្គារនេះបានប្រកាសថា នឹងដាក់ទណ្ឌកម្មប្រឆាំងធនាគាររុស្ស៉ីចំនួនពីរ និងធនាគារបេឡារុសចំនួនមួយ ហើយនឹងពង្រីកបន្ថែមនូវ ការហាមឃាត់ការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៉ី ដោយសារតែស្ថានការណ៍ជុំវិញសង្គ្រាមនៅប្រទេសអ៊ុយក្រែន៕