(កៀវ)៖ មន្ត្រីអ៊ុយក្រែនបាននិយាយថា ចំនួនប្រជាជននៃទីក្រុង Mariupol ភាគខាងត្បូងប្រទេស ដែលកាន់កាប់ដោយប្រទេសរុស្ស៊ី បានធ្លាក់ចុះពី ៤៦០,០០០នាក់ ទៅ១២០,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២។
ទីប្រឹក្សាអភិបាលក្រុង Mariupol លោក Petro Andriyushchenko បាននិយាយថា «ខណៈពេលដែលអ្នកស្រុកប្រហែល ២០០,០០០នាក់បានចូលទៅកាន់តំបន់ដែលគ្រប់គ្រងដោយអ៊ុយក្រែន ប្រជាជនរហូតដល់ទៅ ៧០,០០០នាក់នៃអ្នកដែលបានចាកចេញពីទីក្រុងនៅតែស្ថិតក្នុងតំបន់កាន់កាប់រុស្ស៉ីនៅឡើយ»។
លោកបានបន្តថា ប្រជាជនប្រហែល ៤៧,០០០នាក់ត្រូវបានបង្ខំឱ្យចាកចេញទៅកាន់ប្រទេសរុស្ស៊ី ឬប្រទេសបេឡារុស ខណៈអ្នកស្រុកដែលបន្តស្ថិតក្នុងទីក្រុង កំពុងរស់នៅដោយគ្មានទឹកប្រើប្រាស់ អគ្គិសនី ឬឧស្ម័នធម្មជាតិ៕