(ប៉េកាំង)៖ ពេលថ្មីៗនេះ វេទិកាព័ត៌មាននៃការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសចិន បានបង្កើតឡើងនិងដាក់ឱ្យដំណើរការ ដោយគ្របដណ្តប់លើប្រព័ន្ធចំនួន១៤ រួមទាំងវិធីទូទាត់ ការព្យាបាលជំងឺឆ្លងខេត្ត សេវាសាធារណៈ និងឱសថជាដើម។
វាផ្តល់សេវាធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត ដែលមានគុណភាពខ្ពស់សម្រាប់ អ្នកមានការធានារ៉ាប់រងចំនួន ១,៣៦ពាន់លាននាក់ ដែលបានក្លាយជាបណ្តាញធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត សម្រាប់ប្រជាជនទាំងអស់ដ៏ធំបំផុតលើពិភពលោក។
វេទិកានេះដំណើរការប្រកបដោយមានស្ថិរភាព ពេលវេលាឆ្លើយតបគិតជាមធ្យមសម្រាប់ ការទូទាត់នៅមន្ទីរពេទ្យគឺប្រហែល ០,៨ វិនាទី។ លើសពីនេះ គួរបញ្ជាក់ផងដែរថា ជនបរទេសដែលមានការធានារ៉ាប់រងផ្នែករបបសន្តិសុខសង្គមចិន ក៏អាចទទួលបានសេវាដូចគ្នានឹងពលរដ្ឋចិនផងដែរ៕
ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន