(ប៉េកាំង)៖ ជាការឆ្លើយតបទៅនឹងអ្វីដែលហៅថា «របាយការណ៍ស្តីពីសេរីភាពខាងសាសនាអន្តរជាតិប្រចាំឆ្នាំ ២០២១» របស់សហរដ្ឋអាមេរិក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងកាលពីថ្ងៃទី ៦ ខែមិថុនាថា ខ្លឹមសារពាក់ព័ន្ធប្រទេសចិនដែលមាននៅក្នុង អ្វីដែលហៅថារបាយការណ៍របស់សហរដ្ឋអាមេរិកនេះ និងសុន្ទរកថារបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិក Blinken ស្តីពីគោលនយោបាយចិនគឺមិនអើពើនឹងការពិត ហើយពោរពេញទៅដោយទស្សនៈលម្អៀងខាងមនោគមវិជ្ជា ដើម្បីមួលបង្កាច់យ៉ាងគឃ្លើន ចំពោះគោលនយោបាយសាសនារបស់ប្រទេសចិន និងជ្រៀតជ្រែកយ៉ាងខ្លាំងក្លាលើ កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់។
ជុំវិញករណីនេះ លោក Zhao Lijian បានថ្លែងទៀតថា ការគោរពនិងការពារសេរីភាពខាងជំនឿសាសនា គឺជាគោលនយោបាយមូលដ្ឋាន របស់បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិនចំពោះសាសនា។ មូលហេតុដែលអាមេរិក ផ្សព្វផ្សាយបំផ្លើសម្តងហើយម្តងទៀត ព្រមទាំងប្រើពាក្យភូតកុហកទាក់ទងនឹងតំបន់ Xinjiang តំបន់Xizangនិងហុងកុង គឺគ្រាន់តែបង្កើតលេស ដើម្បីលាបពណ៌និងគាបសង្កត់ប្រទេសចិន ដោយប្រើវាជាឧបករណ៍ សម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបំបែកបំបាក់ប្រទេសចិនតែប៉ុណ្ណោះ។
លោក Zhao Lijian បានបន្តថា តាមពិតទៅ ស្ថានភាពសាសនានិងជីវភាពរស់នៅ របស់ជនជាតិភាគតិចក្នុងសហរដ្ឋអាមេរិក គឺជាបញ្ហាដែលគួរឲ្យព្រួយបារម្ភយ៉ាងពិតប្រាកដ។ ជាងនេះទៅទៀត ក្នុងប្រទេសអាមេរិក ការរើសអើងពូជសាសន៍នៅតែមាន បញ្ហារ៉ាំរ៉ៃនិងជាប្រព័ន្ធ។ រាល់លើកដែលសហរដ្ឋអាមេរិកចេញផ្សាយអ្វី ដែលគេហៅថារបាយការណ៍បែបនេះ វាកាន់តែបង្ហាញពីភាពលាក់ពុត និងស្តង់ដារពីររបស់ខ្លួន៕
ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន