(ប៉េកាំង)៖ កាលពីខែមេសា ឆ្នាំ១៩៧០ ផ្កាយរណបសិប្បនិម្មិតទីមួយរបស់ចិន បានហោះក្នុងអវកាស នៅទីខ្ពង់រាបភាគខាងជើងខេត្តស្រានស៊ី យុវជនអាយុ ១៧ឆ្នាំមួយរូបរំភើបចិត្តយ៉ាងខ្លាំងចំពោះការនេះ។ ជាង៤០ឆ្នាំបន្ទាប់ពីនោះ ក្រោយពីបានឡើងមុខតំណែងជា អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនឆ្លៀតឱកាសទិវាយុវជនចិន លោកបានទៅដល់មូលដ្ឋានអវកាស ស្តាប់បុគ្គលិកយុវវ័យធ្វើការនៅនោះ រៀបរាប់អំពីចំណាប់អារម្មណ៍របស់ខ្លួន អំពីការតស៊ូជាមួយការអភិវឌ្ឍមាតុប្រទេស។ លោកបានលើកទឹកចិត្តពួកគេថា មានតែភ្ជាប់ក្ដីស្រមៃរបស់ខ្លួន ជាមួយបុព្វហេតុមាតុប្រទេស ធ្វើការតស៊ូដើម្បីអភិវឌ្ឍមាតុប្រទេស ទើបអាចសម្រេចឧត្តមគតិ។
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ អវកាសយានិក៣រូបរបស់ចិន បានជិះយានអវកាសផ្ទុកមនុស្ស Shenzhou-14 ចូលក្នុងបន្ទប់ស្នូល Tianhe នៃស្ថានីយអវកាសចិន នេះបានតំណាងថា ការកសាងស្ថានីយ៍អវកាសចិន បានឈានចូលដំណាក់កាលសំខាន់ថែមទៀត។ លោក Xi Jinping ប្រធានរដ្ឋចិនបានតាមដានយកចិត្តទុកដាក់ ការរីកចម្រើននៃវិស័យអវកាសរបស់ចិន។ ពីឆ្នាំ២០១៣មក លោកបាននិយាយទូរស័ព្ទជាមួយ អវកាសយានិកចិនដែលបំពេញភារកិច្ចនៅអវកាសជាច្រើកលើក ក៏បានជួបប្រជុំនិងសំណេះសំណាល ជាមួយបុគ្គលិកបម្រើការងារអវកាសជាច្រើនដង។
លោកបានលើកទឹកចិត្តថា៖ «បុព្វហេតុអស្ចារ្យសុទ្ធតែចាប់ផ្តើមពីក្ដីស្រមៃ។ ក្ដីស្រមៃជាប្រភពនៃការរកបានភាពរស់រវើក។ ការស្វែងយល់អវកាសធំធេងជាក្ដីស្រមៃរួមនៃមនុស្សជាតិ។ វិស័យអវកាសរបស់ចិនបាននិងកំពុង ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដោយសកម្ម យើងមានឆន្ទៈរួមជាមួយបណ្តាប្រទេសលើពិភពលោក ពិភាក្សាជាមួយគ្នា កសាងជាមួយគ្នា ចែករំលែកជាមួយគ្នា ដើម្បីជំរុញឱ្យបច្ចេកវិទ្យារបស់មនុស្សជាតិបន្តវិវឌ្ឍរីកចម្រើន។ បុគ្គលិកធ្វើការខាងអវកាសរបស់ចិនត្រូវបន្តខិតខំ អភិវឌ្ឍវិស័យអវកាសនៃពិភពលោក រួមចំណែកកាន់តែច្រើន ក្នុងការប្រើប្រាស់អវកាសដោយសន្តិវិធី និងការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ»៕
ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន