(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៨០៦ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ២០៤ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Yên Bái មានចំនួន ៦៤ករណី និងខេត្ត Phú Thọ ចំនួន ២៥ករណី។
ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ម្នាក់ផងដែរ នៅក្នុងខេត្ត Vĩnh Long។
គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧២៦,០៤៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៥១៣,៩៨១នាក់ និងស្លាប់សរុបចំនួន ៤៣,០៨១ នាក់៕