(ប៉េកាំង)៖ ដើមឈើខ្ពស់ស្រឡះ រមែងតែចាក់ឫសជ្រៅ ទឹកទន្លេហូររាប់ម៉ឺនយោជន៍ ប្រភពវាប្រាកដជាវែងអន្លាយ។ ចាប់ពីភូមិតូចមួយទៅដល់មជ្ឈិមបក្ស ពីលេខាក្រុមបក្សនៅជនបទក្លាយទៅជា អគ្គលេខាធិការបក្ស លោក Xi Jinping តែងតែគិតគូរពីប្រទេសជាតិ បម្រើជូនប្រជាជន។
ក្នុងនាមជាអ្នកដឹកនាំប្រទេស ប្រជាជនបានទុកខ្ញុំនៅលើមុខងារនេះ ខ្ញុំក៏ត្រូវទុកប្រជាជននៅក្នុងកន្លែងខ្ពស់ជាងគេ ក្នុងបេះដូងខ្ញុំជានិច្ច។ ចេញមកពីប្រជាជន ដើម្បីប្រជាជន ពឹងផ្អែកលើប្រជាជន។ ដោយសារប្រកបដោយ មនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត ហេតុដូច្នេះបានយកមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ក្លាយទៅជាពាក្យសន្យាដ៏ស្មោះត្រង់ វិធានការដ៏រឹងមាំជាងគេ និងការខិតខំប្រឹងប្រែងអស់ពីលទ្ធភាព បើកធ្វើការងារប្រយុទ្ធប្រឆាំងជាមួយ ការកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសចិន។ លោក Xi Jinping ចងចាំរហូតនូវពាក្យសន្យាជានិច្ចថា «នៅលើផ្លូវឆ្ពោះទៅកាន់ជីវភាពធូរធារ យើងមិនអាចធ្វើឱ្យជនជាតិភាគតិចណាមួយ និងតំបន់ណាមួយដើរពុំទាន់យើងទេ!»
តាំងពីឆ្នាំ២០១២មក នៅក្នុងដំណើរការជាប្រវត្តិសាស្ត្រដ៏មហាមារបស់ប្រទេសចិន ដែលកសាងសង្គមមានជីវភាពធូរធារទាំងស្រុង បានធ្វើឱ្យប្រជាជនក្រីក្រនៅជនបទជិត១រយលាននាក់ បានគេចខ្លួនពីភាពក្រីក្រ។ នេះគឺជាព្រឹត្តការណ៍ដ៏ធំសំខាន់របស់ប្រទេសចិន នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏ជារឿងរ៉ាវដ៏គួរឱ្យសប្បាយរីករាយជាងគេ សម្រាប់ប្រជាជនទៀតផង។ ពេលវេលាបានកន្លងផុតទៅ អ្វីៗទាំងអស់សុទ្ធតែមានការប្រែប្រួល។ លោក Xi Jinping បានមានប្រសាសន៍ថា កាលពីមុនខ្ញុំទៅជនបទ ឃើញរឿងកំសត់នេះនោះ បានធ្វើឱ្យខ្ញុំមិនស្ងប់ចិត្ត និងពិបាកចិត្ត។ តែសូមមើលៗជនបទ នាពេលបច្ចុប្បន្ន មានការប្រែប្រួលទាំងស្រុង អាហារហូបចុក សម្លៀកបំពាក់សុទ្ធតែខុសពីមុនហើយ បញ្ហាកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដែលបានឆ្លងកាត់រាប់ពាន់ឆ្នាំ បានត្រូវបានដោះស្រាយរួចហើយ៖
ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន