(មូស្គូ)៖ ទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានបំផ្លាញរថក្រោះដែលផ្គត់ផ្គង់ដោយបរទេស នៅក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២។
ឧត្តមសេនីយឯក Igor Konashenkov បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា «កងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសនៅជាយក្រុងកៀវ ដោយបានបំផ្លាញរថក្រោះប្រភេទ T-72 ជាច្រើនគ្រឿង និអាវុធផ្សេងទៀតដែលផ្គត់ផ្គង់ដោយបណ្តាប្រទេសនៅអឺរ៉ុបខាងកើត»។
អ្នកនាំពាក្យមិនបានបញ្ជាក់ថា តើរថក្រោះទាំងនោះមកពីណានោះទេ ប៉ុន្តែប៉ូឡូញធ្លាប់បាននិយាយថា ខ្លួនបានបរិច្ចាគរថក្រោះប្រភេទ T-72 នេះ ជូនដល់អ៊ុយក្រែន៕