(ហាណូយ)៖ ចំនួនអ្នកឆ្លង COVID-19 ថ្មីសរុបចំនួន ៨៨១ នាក់ត្រូវបានបន្តរកឃើញ ក្នុងប្រទេសវៀតណាម នៅថ្ងៃសៅរ៍នេះ ដែលជាចំនួនទាបបំផុតចាប់តាំងពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។
នេះ គឺជាលើកទីពីរហើយ ដែលករណីឆ្លងប្រចាំថ្ងៃ បាន ធ្លាក់ ចុះ ក្រោមចំនួន ១០០០នាក់ ហើយមិនមានអ្នកស្លាប់ដោយសារកូវីដ ១៩ នោះទេ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ។
រដ្ឋធានីហាណូយមានករណីឆ្លងនាំមុខគេ គឺចំនួន ២១៨នាក់ បន្ទាប់មកគឺ ខេត្ត Yên Bái ចំនួន ៧២នាក់ និង ខេត្ត Nghệ An មានចំនួន ៤៩នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមិថុនា, ករណីឆ្លងកូវីដ ១៨ សរុបក្នុងប្រទេសវៀតណាម មានចំនួនសរុប ១០,៧២៤,៥៥៤នាក់ និងអ្នកស្លាប់ចំនួន ៤៣,០៨០ នាក់។ ដោយឡែក អ្នកជាសះស្បើយសរុបមានចំនួន ៩,៤៩៦,៤០៧នាក់៕