(ពិភពលោក)៖ នៅថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រេស៊ីល៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់កើនដល់ ១០៦នាក់ និងបាត់ខ្លួន ១០នាក់
២៖ សហរដ្ឋអាមេរិក ព្រមានកូរ៉េខាងជើងពីទណ្ឌកម្ម UN ដ៏ធ្ងន់ធ្ងរ បើហ៊ានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ
៣៖ លោក ចូ បៃដិន យល់ព្រមផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ក្រោយអ៊ុយក្រែនសន្យាថាមិនប្រើវាយប្រហារចូលទឹកដីរុស្ស៉ី
៤៖ កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៉ី ធ្វើសមយុទ្ធនៅក្នុងខេត្ត Ivanovo, នេះបើតាមសារព័ត៌មាន Interfax
៥៖ ស្វីសវេតូសំណើរបស់ដាណឺម៉ាក ដែលចង់បញ្ជូនរថពាសដែកឱ្យអ៊ុយក្រែន
៦៖ ចិនរិះគន់ចំៗលើ សេចក្ដីថ្លែងការណ៍រួមរបស់លោក បៃដិន និងលោកស្រី Ardern ជុំវិញបញ្ហាស៉ីនជាំង, ហុងកុង និងតៃវ៉ាន់