(ប៉េកាំង)៖ លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានជួបសន្ទនាជាមួយលោក Lee Ka Chiu នៅក្រុងប៉េកាំងនៅព្រឹកថ្ងៃទី៣០ ខែឧសភា និងបានចេញអនុក្រឹតក្រុមប្រឹក្សាកិច្ចការរដ្ឋលេខ៧៥៤ ដើម្បីតែងតាំងលោក Lee Ka Chiu ជានាយកប្រតិបត្តិទី៦ នៃអភិបាលតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
លោក Li Keqiang បានថ្លែងថា រដ្ឋាភិបាលមជ្ឈិមចិននឹងអនុវត្តគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ជាប់ជានិច្ច អនុវត្តសិទ្ធិគ្រប់គ្រងដោយគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលមជ្ឈិមចិន ចំពោះតំបន់រដ្ឋបាលពិសេសហុងកុង និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ «អ្នកស្នេហាជាតិគ្រប់គ្រងក្រុងហុងកុង»។ រដ្ឋាភិបាលមជ្ឈិមចិននិងចិនដីគោក ជាទីបង្អែករឹងមាំជានិច្ចសម្រាប់ក្រុងហុងកុងជម្នះការលំបាក ហានិភ័យនិងបញ្ហាប្រឈមផ្សេងៗ។
លោក Lee Ka Chiu បានថ្លែងថា លោកនឹងអនុវត្តយ៉ាងពេញលេញនិងត្រឹមត្រូវ នូវគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ស្របតាមច្បាប់មូលដ្ឋាន ព្រមទាំធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីកសាងហុងកុង ឱ្យមានភាពរុងរឿងនិងស្ថិរភាពយូរអង្វែង៕
ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន