(ហ្សឺរិច)៖ ស្វីសនឹងបំផ្លាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna ដែលផុតកំណត់ជាង ៦២០,០០០ដូស ខណៈដែលតម្រូវការសម្រាប់ការចាក់វ៉ាក់សាំងធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។
អ្នកនាំពាក្យរបស់ការិយាល័យសុខភាពសាធារណៈសហព័ន្ធបាននិយាយថា «វាត្រូវបានគេទទួលស្គាល់នៅក្រោមកាលៈទេសៈជាក់លាក់មួយថា មានវ៉ាក់សាំងច្រើនលើសតម្រូវការ ត្រូវបានផ្តល់ជូនដើម្បីបំពេញតម្រូវការរបស់ប្រទេសស្វីស»។
គួរបញ្ជាក់ថា ប្រទេសស្វីស ដែលមានប្រជាជនសរុបប្រមាណ ៨.៧លាននាក់បានទទួលវាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន៣៤លានដូស សម្រាប់ឆ្នាំ២០២២នេះ។ ចំណែកឆ្នាំ២០២៣ ប្រទេសនេះក៏បានកក់ទិញវ៉ាក់សាំង Pfizer-BioNTech ចំនួន ១៤លានដូសផងដែរ៕