(ប៉េកាំង)៖ របាយការណ៍ដែលក្រសួងមហាផ្ទៃអាមេរិក ចេញផ្សាយនៅពេលកន្លងទៅនេះ បានបង្ហាញឱ្យឃើញថា ក្នុងអំឡុងពេលពីឆ្នាំ១៨១៩ ដល់ឆ្នាំ១៩៦៩ កុមារជនជាតិដើមភាគតិច ក្នុងសាលារៀនបែបអន្តេវាសិកដ្ឋានចំនួន៤០៨ខ្នង របស់សហរដ្ឋអាមេរិក បានរងការធ្វើទារុណកម្ម ដូចជាវាយដោយខ្សែតី និងបង្ខំឱ្យធ្វើពលកម្មជាដើម ហើយយ៉ាងហោចណាស់ មានកុមារជនជាតិដើមភាគតិចចំនួនជាង៥០០នាក់ បានស្លាប់បាត់បង់ជីវិតដោយសារការធ្វើទារុណកម្ម។

ស្របនឹងពេលដែលការងារស៊ើបអង្កេតបានវិវឌ្ឍជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណចំនួនកុមារស្លាប់បាត់បង់ជីវិត ប្រហែលនឹងឡើងដល់រាប់ពាន់នាក់ រហូតដល់រាប់ម៉ឺននាក់ទៀតផង។ ពេលមុននេះ រដ្ឋាភិបាលអាមេរិកមិនដែលបញ្ជាក់ថា តើមានកុមារជនជាតិដើមភាគតិចប៉ុន្មាននាក់ ត្រូវបានបញ្ជូនទៅកាន់សាលារៀនបែបអន្តេវាសិកដ្ឋានបែបនេះនោះទេ ហើយតើមានកុមារប៉ុន្មាននាក់ស្លាប់ឬបាត់ខ្លួន រហូតសូម្បីតែថា តើសាលារៀនបែបអន្តេវាសិកដ្ឋានបែបនេះ មានប៉ន្មានខ្នង ក៏មិនបញ្ជាក់ឱ្យដឹងដែរ៕