Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «២,៨២៧ករណី» និងស្លាប់ម្នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ (Video inside)

22-05-2022 21:13

(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,៨២៧ករណីទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងខាងលើ មាន១១៣ករណីជាករណីនាំចូលក្រៅពីនោះករណីឆ្លងក្នុងស្រុកទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២៦៩,៦៣៥ករណី ក្នុងនោះស្លាប់ ១,៣៧៥នាក់៕