(រុស្ស៉ី)៖ ប្រទេសអាល្លឺម៉ង់ និងអ៉ីតាលី បានយល់ព្រមបង់ថ្លៃឧស្ម័នរុស្ស៊ីជាប្រាក់រូប្ល ប្រទេសទាំងពីរបានអនុញ្ញាតឱ្យក្រុមហ៊ុនជាតិបើកគណនីប្រាក់រូប្លជាមួយធនាគារ Gazprombank របស់រុស្ស៊ី ដើម្បីអនុវត្តតាមគ្រោងការណ៍ទូទាត់ឧស្ម័នធម្មជាតិថ្មី។

ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប៉ូឡូញ ប៊ុលហ្គារី និងថ្មីៗនេះហ្វាំងឡង់បានបដិសេធមិនទទួលយកយន្តការទូទាត់ថ្មីរបស់រុស្ស៊ី ដែលបណ្តាលការផ្គត់ផ្គង់ឧស្ម័នត្រូវបានបញ្ឈប់៕