(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន ស្តែងពីស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

១៖ អាល្លឺម៉ង់ នឹងប្រគល់រថក្រោះប្រឆាំងយន្តហោះចម្បាំងចំនួន ១៥គ្រឿងដំបូងទៅឱ្យអ៊ុយក្រែន ក្នុងខែកក្កដា។

២៖ ប្រធានាធិបតីអ៊ុយក្រែនស្នើឱ្យមាន កិច្ចព្រមព្រៀងផ្លូវការស្តីពី ការផ្តល់សំណងពីរុស្ស៉ី សម្រាប់ការខូចខាតក្នុងសង្រ្គាម។

៣៖ លោក ចូ បៃដិន បើកកិច្ចប្រជុំកំពូលលើកដំបូង ជាប្រធានាធិបតីថ្មីកូរ៉េខាងត្បូង។

៤៖ កូរ៉េខាងជើង រាយការណ៍ពីអ្នកចេញរោគសញ្ញាគ្រុនក្តៅច្រើនជាង ២០ម៉ឺននាក់ រយៈពេល៥ថ្ងៃជាប់ៗគ្នា។

៥៖ WHO កោះប្រជុំបន្ទាន់ ជុំវិញក្តីបារម្ភអំពីការផ្ទុះឡើងនៃជំងឺអុតស្វា បន្ទាប់ពីរកឃើញករណីឆ្លងជាង១០០ នៅអឺរ៉ុប។

៦៖ រុស្ស៉ីប្រកាសជ័យជម្នះទាំងស្រុងលើ រោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol។

៧៖ ប្រជាជនអូស្រ្តាលី ចូលរួមការបោះឆ្នោតសកល។